មនុស្សរឹងមាំមិនបណ្តោយបាត់អំណាចរបស់ខ្លួនឡើយ

«នៅពេលណាយើងស្អប់ខ្មាំងសត្រូវ យើងកំពុងតែផ្តល់អំណាចទៅគេ ហើយគេត្រួតត្រាដំណេករបស់យើង គេត្រួតត្រាអាហារយើង គេត្រួតត្រាសម្ពាធឈាមរបស់យើង គេត្រួតត្រាសុខភាពរបស់យើង និងត្រួតត្រាសេចក្តីសុខរបស់យើងទៀតផង។» លោក Dale Carnegie ការបណ្តោយឱ្យអ្នកដ៏ទៃមានអំណាចគ្រប់គ្រងនូវអ្វីដែលយើងគិត អារម្មណ៍ និងអ្វីដែលយើងធ្វើ នោះយើងនឹងបាត់បង់នូវឱកាសក្លាយ ដែលយើងជាមនុស្សរឹងមាំ ផ្លូវចិត្ត ផ្លូវកាយ បញ្ញា និងស្មារតី។ ហេតុអ្វីយើងផ្តល់អំណាចរបស់យើងទៅឱ្យគេ? យើងផ្តល់អំណោចរបស់យើងឱ្យទៅគេដោយសារហេតុផលជាច្រើន។ ហេតុផលមួយក្នុងចំណោមនោះគឺព្រោះតែយើងចង់ឱ្យគេយល់ថាយើងគឺជាមនុស្សល្អ មនុស្សដែលគេគួរតែចូលចិត្ត និងព្យាយាមបំពេញចិត្តគេ។​ យើងធ្វើអ្វីៗអាស្រ័យលើទស្សនៈ គំនិតយោបល់ ឆ្លើយតបតាមការយល់ឃើញរបស់អ្នកដទៃ។ យូរៗទៅ យើងបាត់បង់នូវអត្តសញ្ញាណខ្លួនឯងជានរណា។ យើងបាត់បង់គោលដៅខ្លួនឯង។ នៅទីបំផុត យើងបាត់បង់នូវដែនកំណត់របស់ខ្លួនឯង។  ពេលណាយើងបាត់បង់ព្រំដែនខ្លួនឯង យើងប្រឈមមុខបាត់បង់អំណាចផ្ទាល់ខ្លួនឯង។ ពេលនោះហើយ គេត្រួតត្រាលើយើងទាំងស្រុង។ តើការឱ្យអំណាចរបស់យើងទៅគេ ជួបបញ្ហាអ្វីខ្លះ? ពេលណាយើងប្រគល់អំណាចរបស់យើងឱ្យទៅគេ យើងប្រឈមមុខនឹងបញ្ហាជាច្រើន ដូចជា៖ យើងក្លាយជាមនុស្សដែលអាច៖ តើយើងត្រូវយកអំណាចរបស់យើងមកវិញដោយរបៀបណា? ប្រសិនបើយើងមិនជឿជាក់លើខ្លួនឯង យើងនឹងបាត់បង់អំណាចទាំងស្រុង។ អ្វីៗគ្រប់យ៉ាងនឹងអាស្រ័យលើអ្នកដទៃទាំងស្រុង។ ប៉ុន្តែប្រសិនបើយើងចាប់ផ្តើមបង្កើតដែនកំណត់ខ្លួនឯង ដោយបង្កើតព្រំដែនដ៏រឹងមាំសម្រាប់ខ្លួនឯង។ នោះមានន័យថា យើងរៀនទទួលយកតម្លៃខ្លួនឯងជានរណា។ យើងផ្តល់ឱកាសឱ្យខ្លួនឯង រៀនសូត្រ ដើម្បីត្រួតត្រា និងគ្រប់គ្រងខ្លួនបានល្អប្រសើរជាងមុន។ វិធីមួយទៀត … More មនុស្សរឹងមាំមិនបណ្តោយបាត់អំណាចរបស់ខ្លួនឡើយ